ហ្វេនៗសង្ស័យ Noly និងប្រពន្ធស្អាត មានតម្រុយប្រេះស្រាំ?

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនភាគច្រើនប្រាកដជាបានស្គាល់ តារាចម្រៀងសម្លេងស្រទន់ និងអ្នកនិពន្ធបទភ្លេងល្បីឈ្មោះ លោក Noly ជាក់ជាមិនខានដែលស្នាដៃរបស់ រូបលោក កន្លងមកនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ងាកទៅមើល ជិវិតឯកជនវិញ តារាប្រុសរូបនេះ បានបណ្តើរគូស្នេហ៍ខ្លួន ចូលរោងការកាលពីចុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិតមកដល់ពេលនេះ គឺមានរយៈពេលជិត២ឆ្នាំទៅហើយ ដែលរូបលោកក៏ ទទួលបានចំណងដៃកូនប្រុសម្នាក់ផងដែរ។ផ្ទុយទៅវិញ ស្រាប់តែមួយរយៈចុងក្រោយនេះ ហ្វេនៗសង្ស័យថា រូបលោក និងភរិយាដ៏ស្រស់ស្អាត បែកគ្នាស្ងាត់ៗ ខណៈអ្នកទាំងពីរ លែងបង្ហោះរូបភាពផ្អែមល្អែមជាមួយគ្នាដូចមុន ចំណែកឯភរិយារូបលោកវិញ តែងបង្ហោះវីដេអូលើ​  TikTok បង្ហាញតម្រុយជាស្ត្រីមេម៉ាយ ជាពិសេស ថ្មីៗនេះ លោក Noly បានបង្ហោះរូបភាព១សន្លឹកអមនឹងសារយ៉ាងដូច្នេះ ៖កៅអីក្បាលតុមិនមែនសម្រាបមេរឺអ្នកដឹកនាំអីទេ គឺសម្រាប់អ្នកឯកា៕ យ៉ាងណាមិញ អ្នកទាំងពីរ មិនទាន់បានប្រកាសឲ្យច្បាស់លាស់ពី ទំនាក់ទំនងខ្លួនឡើយ ខណៈទាំងនេះ គ្រាន់តែជាការសង្ស័យរបស់ហ្វេនៗតែប៉ុណ្ណោះ៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
លោក Noly និងភរិយា
លោក Noly និងភរិយា
លោក Noly និងភរិយា
លោក Noly និងភរិយា
សំណេររបស់លោក Noly