ឡើងគួរឲ្យស្រលាញ់ ជេននី ប្អូនស្រី យូប៊ីន និង នីកូ សមគ្នាដល់ហើយ

ភ្នំពេញ៖ សម្រាប់តារាពន្លកថ្មី កញ្ញា ស៊ីន ជេននី ដែលត្រូវជាប្អូនស្រីបង្កើតរបស់ កញ្ញា ស៊ីន យូប៊ីន កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ខណៈដែល នាងក៏មានរូបសម្រស់ស្រស់ស្អាត ថែមទាំងមានសម្ថភាពប៉ិនប្រសប់ ក្នុងការសម្ដែង មិនចាញ់បងស្រី ប៉ុន្មាននោះទេ។ជាមួយគ្នានេះ ជេននី រឹតតែទាក់ទាញអ្នកគាំទ្របន្ថែមទៀត ក្រោយពីកញ្ញា បានចាប់ដៃគូសម្ដែងជាមួយនឹង តារាប្រុសរូបសង្ហាដូចតារាកូរ៉ ដែលហ្វេនតែងហៅថា Oppa ស្រុកខ្មែរ គឺលោក នីកូ ក្នុងការបង្ហាញរូបថតជាច្រើនសន្លឹក នៅតាមដងផ្លូវ ឈរបញ្ចុកអាហារគ្នា មើលទៅឃ្យួតគួរឲ្យស្រលាញ់និង  សមគ្នាខ្លាំងតែម្ដង។គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលអ្នកទាំងបានចាប់រួមការងារជាមួយគ្នា ខណៈដែលរាល់ពេលចាប់ដៃគ្នា គឺអ្នកទាំងពីរទទួលបានការគាំទ្រ និងស្រលាញ់ពេញចិត្តពីសំណាក់ហ្វេនៗអ្នកគាំទ្រខ្លាំងមែនទែន៕សូមទស្សនារូបភាបខាងក្រោម៖
នីកូ 
ជេននី
នីកូ និង ជេននី
នីកូ និង ជេននី
នីកូ និង ជេននី
នីកូ និង ជេននី
នីកូ និង ជេននី
នីកូ និង ជេននី