មានគ្រប់យ៉ាង ប្រើជីវិតជាអភិជន តែអ្នកគ្រូ កេត យំសើ្ទរតែរាល់ថ្ងៃ (មានវីដេអូ)

ភ្នំពេញ៖ សម្រាប់បងប្អូនមួយចំនួន ប្រាកដជាបានស្គាល់រួចមកហើយ ពី អ្នកគ្រូ កេត វ៉ាក់ឌី ដែលជាម្ចាស់ «មជ្ឈមណ្ឌលថែរក្សាសម្ផស្ស កេត វ៉ាក់ឌី» ដ៏មានភាពល្បីល្បាញ ជាពិសេសសម្រាប់អ្នកលេងបណ្ដាញសង្គមតិចតុកគឺស្គាល់ច្បាស់ តែម្ដង។យ៉ាងណាមិញ ដូចដែលបងប្អូនធ្លាប់បានដឹងហើយ ថា អ្នកគ្រូ កេត មានទាំងសម្រស់ ដ៏ផូរផង់ ទ្រព្យសម្បត្តិ ផ្ទះលុយឡានវីឡា មិនចេះខ្វះនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកគ្រូ កេត បែរជាជួបនឹងភាពឯកា បង្ហូរទឹកភ្នែកស្ទើររាល់ថ្ងៃព្រោះតែការរស់នៅតែម្នាក់ឯងយ៉ាងដូច្នេះ។ក្នុងនោះ អ្នកគ្រូកេត ដែលជាម្ចាស់ មជ្ឈមណ្ឌលថែរក្សាសម្ផស្សដ៏ល្បីមួយនេះ បានបង្ហើបថា បើទោះបីជាអ្នកគ្រូ មានអ្វីៗគ្រប់យ៉ាងក៏ពិតមែន ប៉ុន្តែបែរជាមិនអាចទិញសុភមង្គលសម្រាប់ខ្លួនេងបាន រាល់ពេលដែលដើរចូលក្នុងផ្ទះម្ដងៗគឺមានតែភាពឯកា ជាមួយផ្ទះដ៏ធំល្វឹងល្វើយប៉ុណ្ណោះ៕សូមទស្សនារូបភាពនិងជូនវីដេអូខាងក្រោម៖
អ្នកគ្រូ កេត
អ្នកគ្រូ កេត
អ្នកគ្រូ កេត