លោក Rangnick ខឹង Man UTD ជំនួស ដែលបណ្តោយឲ្យ Man City យកកីឡាកររូបនេះ ទៅរួមក្រុមបាត់

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ១៣:៥៣
បរទេស៖ បើយោងទៅតាមអ្នកកាសែតល្បីឈ្មោះ Fabrizio Romano បានចុះផ្សាយឲ្យដឹងថា លោក Ralf Rangnick ដែលជាអតីតអ្នកចាត់ការបណ្តោះអាសន្នរបស់ Manchester United ធ្លាប់ស្នើសុំឲ្យក្លិប ទិញយកខ្សែប្រយុទ្ធ Julian Alvarez​ ដែលក្លិបមិនព្រមអើពើ។
ជាការពិតណាស់ កីឡាករវ័យ២២ឆ្នាំ ខាងលើ ធ្លាប់មានទំនាក់ទំនងក្នុងការផ្លាស់មកកាន់កីឡដ្ឋាន Old Trafford ចាប់តាំងពីគេចាកចេញពី ក្លិបចាស់ River Plate របស់គេមកម្ល៉េះ ក៏ប៉ុន្តែយ៉ាងណាមិញ ដោយសារតែ Man UTD មិនសង្កត់ធ្ងន់ទៅលើ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ទើបធ្វើឲ្យ Man City មានឱកាសឆក់គេយកទៅរួមក្រុមបាត់។
បើយោងទៅតាមប្រភពខាងលើដដែលបានឲ្យដឹងថា លោក Rangnick កំពុងតែខឹងក្លិប Man UTD ខ្លាំងដែលបណ្តោយឲ្យ ខ្សែប្រយុទ្ធវ័យក្មេងពោរពេញដោយ គុណភាពដូចជា Alvarez ទៅចូលរួមជាមួយក្លិបគូសត្រូវខ្លួនបាត់៕