ចុមម៉េចចឹង! បែកធ្លាយ Lewandowski តាំងពីមកដល់ Barca អត់សូវមានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុមរូបនេះទេ

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ១០:១៩
បរទេស៖ តាំងពីមកដល់ Barcelona នៅរដូវកាលនេះ ខ្សែប្រយុទ្ធ Robert Lewandowski លេចឮថាហាក់ពុំសូវមានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុម Memphis Depay ប៉ុន្មានឡើយ។
Memphis Depay
ជាការពិតណាស់ នៅរដូវកាលនេះ Lewandowski ត្រូវបាន Barcelona ទិញយកពី Bayern Munich ក្នុងតម្លៃ ៥០ លានដុល្លារអាមេរិក, ហើយការមកដល់ទឹកដី Camp Nou រូបគេត្រូវបានក្លិបអនុញ្ញាតឱ្យពាក់អាវលេខ ៩ ដែលជាលេខចាស់របស់ Depay។
 Lewandowski
យោងតាមការចុះផ្សាយរបស់កាសែត El Nacional’s បានឱ្យដឹងថា ទំនាក់ទំនងរវាង Lewandowski និង Depay ហាក់មិនសូវល្អនោះទេ ចាប់តាំងពីខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ មកដល់ទឹកដី អេស្ប៉ាញនៅរដូវកាលនេះ។
Memphis Depay និង Lewandowski
ក្នុងនោះប្រភពដដែលបានបន្តថា សូម្បីតែនៅលើទីលានក៏អ្នកទាំង ២ មិននិយាយរកគ្នាដែរ ហើយ Lewandowski គឺមានបំណងចង់ឱ្យ Depay ចាកចេញពី Barca នៅរដូវក្តៅនេះ ដោយសារតែរូបគេចង់ក្លាយជាកីឡាករតែម្នាក់គត់ ដែលជាអ្នកដឹកនាំតំបន់ប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ៕