រវាង Messi និង Ronaldo! De Bruyne បានចុចឈ្មោះយកម្នាក់នេះថាជាខ្សែប្រយុទ្ធដែលគាត់ចង់លេងជាមួយបំផុត

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ០៨:៣៤
បរទេស៖ ខ្សែបម្រើប្រយុទ្ធរបស់ Manchester City កីឡាករ Kevin de Bruyne បានផ្តល់ចម្លើយដ៏គួរឱ្យចាប់អារម្មណ៍មួយ នៅពេលគេសួរថា តើខ្សែប្រយុទ្ធរូបណាដែលគាត់ពេញចិត្តលេងជាមួយបំផុតរវាង Cristiano Ronaldo និង Lionel Messi។
Messi និង Ronaldo
ក្នុងនោះតារាឆ្នើមសញ្ជាតិ ប៊ែលហ្ស៊ិក បានជ្រើសរើសយក Ronaldo ម្ចាស់អាវលេខ ៧ របស់ Manchester United ថាជាខ្សែប្រយុទ្ធដែលគាត់ចង់លេងជាមួយបំផុត ព្រោះគាត់យល់ឃើញថា ក្នុងនាមគាត់ជាខ្សែបម្រើ គឺងាយស្រួលបំផុតក្នុងការលេងជាមួយ CR7 ដែលជាខ្សែប្រយុទ្ធចំតួ។
Kevin de Bruyne
ដកស្រង់ពាក្យសម្តី, De Bruyne បាននិយាយយ៉ាងដូច្នេះថា៖ខ្ញុំប្រហែលជានិយាយថា Ronaldo ព្រោះតួនាទីរបស់គាត់គឺលេងជាខ្សែប្រយុទ្ធចំតួ។ ចំណែក Messi វិញ តួនាទីរបស់គាត់គឺជាអ្នកនាំលេងនៅក្នុងក្រុម។ ខ្ញុំក៏ជាអ្នកនាំលេងនៅក្នុងក្រុមដែរ, ដូច្នេះចម្លើយដ៏សក្តិសមបំផុត គឺខ្ញុំជ្រើសរើសយកខ្សែប្រយុទ្ធកណ្តាលចំ៕